ព្រះត្រៃបិដក ភាគ ១០៣

ធ្វើ​នូវ​មគ្គ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា នូវ​ផល … នូវ​និព្វាន … និព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ពួក​អនុ​បា​ទិន្ន​រូប … នូវ​ពួក​សំឡេង … នូវ​ពួក​ផោដ្ឋព្វៈ … រាគៈ ធ្វើ​នូវ​ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៨១] ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ បញ្ច​វិញ្ញាណ ជា​បច្ច័យ​នៃ​វិបាក​មនោ​ធាតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ វិបាក​មនោ​ធាតុ ជា​បច្ច័យ​នៃ​វិបាក​មនោវិញ្ញាណ​ធាតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ភវ​ង្គ (ជា​បច្ច័យ) នៃ​អា​វជ្ជ​នៈ វិបាក​មនោវិញ្ញាណ​ធាតុ ជា​បច្ច័យ​នៃ​កិរិយា​មនោវិញ្ញាណ​ធាតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ​មុនៗ ជា​បច្ច័យ
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637830999277087360
ទៅកាន់ទំព័រ៖