ព្រះត្រៃបិដក ភាគ ១០៣
នៃពួកអនុបាទិន្នក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និងផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ (ជាបច្ច័យ) នៃបញ្ចវិញ្ញាណ ពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៥ ដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ២ ដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៥ ដូចគ្នានឹងនិស្សយប្បច្ច័យ ក្នុងបច្ចយវារៈដែរ។
[៨២] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺកាយិកសុខ ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ កាយិកទុក្ខ … រដូវ ជាឧបាទិន្ន … ភោជន ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ
ID: 637830999496612302
ទៅកាន់ទំព័រ៖