ព្រះត្រៃបិដក ភាគ ១០៣
ដោយឧបនិស្សយប្បច្ច័យ កាយិកសុខ … កាយិកទុក្ខ … រដូវ … ភោជន ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវកាយិកសុខ ហើយឲ្យទាន។បេ។ បំបែកសង្ឃ នូវកាយិកទុក្ខ … នូវរដូវ ជាឧបាទិន្ន … អាស្រ័យនូវភោជន ហើយឲ្យទាន។បេ។ ញ៉ាំងសមាបត្តិឲ្យកើតឡើង។បេ។ បំបែកសង្ឃ កាយិកសុខ … កាយិកទុក្ខ … រដូវ … ភោជន ជាបច្ច័យនៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន តម្លើងមានះ ប្រកាន់ទិដ្ឋិ សីល។បេ។ នូវសេចក្តីប្រាថ្នា …
ID: 637830999685762081
ទៅកាន់ទំព័រ៖