ព្រះត្រៃបិដក ភាគ ១០៣

នូវ​រដូវ … នូវ​ភោជន … អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ សេចក្តី​ប្រាថ្នា … រដូវ … ភោជន … សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​សេចក្តី​ប្រាថ្នា មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ញ៉ាំង​ខ្លួន​ឲ្យ​ក្តៅ ឲ្យ​ក្តៅ​សព្វ ការស្វែងរក … សីល។បេ។ នូវ​សេចក្តី​ប្រាថ្នា … នូវ​រដូវ … នូវ​ភោជន … បុគ្គល​អាស្រ័យ​នូវ​សេនាសនៈ ហើយ​ញ៉ាំង​ខ្លួន​ឲ្យ​ក្តៅ ឲ្យ​ក្តៅ​សព្វ ការស្វែងរក … សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​កាយិកសុខ និង​កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ កុសលា​កុសលកម្ម ជា​បច្ច័យ​នៃ​វិបាក ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៨៣] ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ … នូវ​កាយ នូវ​ពួក​រូប​ជា​ឧបា​ទិន្ន ពួក​គន្ធៈ ពួក​ផោដ្ឋព្វៈ …។បេ។ នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស …
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637830999896908506
ទៅកាន់ទំព័រ៖