ព្រះត្រៃបិដក ភាគ ១០៣

នោ​ឧបា​ទា​ធម៌ អាស្រ័យ​នូវ​ឧបា​ទា​ធម៌​ផង នូវ​នោ​ឧបា​ទា​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​ឧបា​ទា​ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២…។
 [៧] នោ​ឧបា​ទា​ធម៌ អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​នោ​ឧបា​ទា អាស្រ័យ​នូវ​ពួក​នោ​ឧបា​ទា​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ មហាភូត១ រហូតដល់​ពួក​អសញ្ញ​សត្វ មហាភូត២ អាស្រ័យ​នូវ​មហាភូត២។ ឧបា​ទា​ធម៌ អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​ឧបា​ទា អាស្រ័យ​នូវ​ពួក​នោ​ឧបា​ទា​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្តសមុដ្ឋាន​រូប ជា​ឧបា​ទា កដ​ត្តា​រូប និង​ឧបា​ទា​រូប រហូតដល់​ពួក​អសញ្ញ​សត្វ អាស្រ័យ​នូវ​ពួក​មហាភូត។ ឧបា​ទា​ធម៌​ក្តី នោ​ឧបា​ទា​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​ឧបា​ទា និង​ជា​នោ​ឧបា​ទា អាស្រ័យ​នូវ​ពួក​នោ​ឧបា​ទា​ខន្ធ មាន​បដិសន្ធិ​ដែរ។ … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្តី​បំប្រួញ។ … ព្រោះ​នឧបនិស្សយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637830986841580648
ទៅកាន់ទំព័រ៖