ព្រះត្រៃបិដក ភាគ ១០៣

កាល​កុសលា​កុសល រលត់​ហើយ វិបាក​កើតឡើង ព្រោះ​មាន​កុសលា​កុសល​នោះ​ជា​អារម្មណ៍ រូបាយតនៈ​ជា​ឧបា​ទិន្ន (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ គន្ធាយតនៈ … ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ … នូវ​កាយ នូវ​ពួក​រូប ជា​ឧបា​ទិន្ន ពួក​គន្ធៈ ពួក​រសៈ ពួក​ផោដ្ឋព្វៈ … នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ជា​ឧបា​ទិន្ន ដោយ​ទិព្វចក្ខុ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ពួក​រូប ជា​អនុ​បា​ទិន្ន … នូវ​ពួក​សំឡេង … នូវ​ពួក​ក្លិន … នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង ឃើញ​នូវ​រូប ជា​អនុ​បា​ទិន្ន ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ពួក​រូប ជា​អនុ​បា​ទិន្ន … នូវ​ពួក​គន្ធៈ … នូវ​ពួក​ផោដ្ឋព្វៈ
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637831000070868847
ទៅកាន់ទំព័រ៖