ព្រះត្រៃបិដក ភាគ ១០៣
ថាមិនទៀង។បេ។ ទោមនស្សកើតឡើង កាលកុសលាកុសលរលត់ហើយ វិបាកកើតឡើង ព្រោះកុសលាកុសលនោះជាអារម្មណ៍ រូបាយតនៈ ជាអនុបាទិន្ន (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ សទ្ទាយតនៈ … ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកឧបាទិន្នក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ រូបាយតនៈ ជាអនុបាទិន្នក្តី វត្ថុក្តី ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកឧបាទិន្នក្ខន្ធ ដោយបុរេជាតប្បច្ច័យ រូបាយតនៈ ជាអនុបាទិន្នក្តី ចក្ខាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ សទ្ទាយតនៈក្តី … ផោដ្ឋព្វាយតនៈក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ រូបាយតនៈ ជាអនុបាទិន្នក្តី វត្ថុក្តី ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកអនុបាទិន្នក្ខន្ធ ដោយបុរេជាតប្បច្ច័យ។
ID: 637831000286794749
ទៅកាន់ទំព័រ៖