ព្រះត្រៃបិដក ភាគ ១០៣
[៨៤] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់ បច្ឆាជាត គឺពួកឧបាទិន្នក្ខន្ធ ជាបច្ច័យនៃឧបាទិន្នកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់ បច្ឆាជាត គឺពួកឧបាទិន្នក្ខន្ធ ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។
[៨៥] អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអាសេវនប្បច្ច័យ។
[៨៦] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយកម្មប្បច្ច័យ គឺឧបាទិន្នចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ
ID: 637831000544884366
ទៅកាន់ទំព័រ៖