ព្រះត្រៃបិដក ភាគ ១០៣

ក្នុង​ខណៈ​នៃ​បដិសន្ធិ ឧបា​ទិន្ន​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ឧបា​ទិន្ន​ចេតនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌​ផង នៃ​អនុ​បា​ទិន្ន​ធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ឧបា​ទិន្ន​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​អនុ​បា​ទិន្ន​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​អនុ​បា​ទិន្ន​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៨៧] ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​ឧបា​ទិ​ន្ន​ក្ខន្ធ១។ សេចក្តី​បំប្រួញ។ ក្នុង​ឧបា​ទិន្ន​មូល​កៈ មាន​វារៈ៣។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637831000834216859
ទៅកាន់ទំព័រ៖