ព្រះត្រៃបិដក ភាគ ១០៣
ដោយវិបាកប្បច្ច័យ គឺអនុបាទិន្នក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២…។
[៨៨] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្ន ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធ ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្ន ជាបច្ច័យនៃឧបាទិន្នកាយនេះ ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្ន ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប កពឡិង្ការាហារ ជាឧបាទិន្ន ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្ន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដែលជាឧបាទិន្ន និងជាអនុបាទិន្ន ដោយអាហារប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាអនុបាទិន្ន
ID: 637831001058624367
ទៅកាន់ទំព័រ៖