ព្រះត្រៃបិដក ភាគ ១០៣

ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​កព​ឡិង្កា​រា​ហារ ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌​ផង នៃ​អនុ​បា​ទិន្ន​ធម៌​ផង ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​កព​ឡិង្កា​រា​ហារ ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​កាយ​នេះ ជា​ឧបា​ទិន្ន និង​ជា​អនុ​បា​ទិន្ន ដោយ​អាហារ​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌​ក្តី អនុ​បា​ទិន្ន​ធម៌​ក្តី ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​កព​ឡិង្កា​រា​ហារ ជា​ឧបា​ទិន្ន​ក្តី ជា​អនុ​បា​ទិន្ន​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ជា​ឧបា​ទិន្ន ដោយ​អាហារ​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌​ក្តី អនុ​បា​ទិន្ន​ធម៌​ក្តី ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​កព​ឡិង្កា​រា​ហារ ជា​ឧបា​ទិន្ន​ក្តី ជា​អនុ​បា​ទិន្ន​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ជា​អនុ​បា​ទិន្ន ដោយ​អាហារ​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌​ក្តី អនុ​បា​ទិន្ន​ធម៌​ក្តី
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637831001254022940
ទៅកាន់ទំព័រ៖