ព្រះត្រៃបិដក ភាគ ១០៣

ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌​ផង នៃ​អនុ​បា​ទិន្ន​ធម៌​ផង ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​កព​ឡិង្កា​រា​ហារ ជា​ឧបា​ទិន្ន​ក្តី ជា​អនុ​បា​ទិន្ន​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ជា​ឧបា​ទិន្ន និង​ជា​អនុ​បា​ទិន្ន ដោយ​អាហារ​ប្ប​ច្ច័​យ។
 [៨៩] ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្រ្ទិយ ជា​ឧបា​ទិន្ន ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ឥន្រ្ទិយ ជា​ឧបា​ទិន្ន ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ចក្ខុន្រ្ទិយ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយិន្រ្ទិយ … រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌។បេ។ ក្នុង​ឧបា​ទិន្ន​មូល​កៈ មាន​វារៈ៣ រូប​ជីវិតិន្រ្ទិយ នៃ​វារៈ​ទី១ មិន​មាន​ក្នុង​ពួក​វារៈ​ដទៃ​ទេ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្រ្ទិយ ជា​អនុ​បា​ទិន្ន ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [៩០] ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៤។ … ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637831001511121370
ទៅកាន់ទំព័រ៖