ព្រះត្រៃបិដក ភាគ ១០៣

 [៩១] ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ពួក​ខន្ធ​ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខា​យតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌​ផង
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637831001715486828
ទៅកាន់ទំព័រ៖