ព្រះត្រៃបិដក ភាគ ១០៣
នៃអនុបាទិន្នធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺពួកឧបាទិន្នក្ខន្ធ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃឧបាទិន្នកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
ID: 637831001891984910
ទៅកាន់ទំព័រ៖