ព្រះត្រៃបិដក ភាគ ១០៣

 [៩២] ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សេចក្តី​បំប្រួញ។ ដូចយ៉ាង​បទ ដែល​លោក​តម្កល់ទុក​ហើយ បណ្ឌិត​គប្បី​ចែក​ឲ្យ​បរិបូណ៌​ចុះ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត និង​អាហារ។ សេចក្តី​បំប្រួញ។ ដូចយ៉ាង​បទ ដែល​លោក​តម្កល់ទុក​ហើយ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌​ផង នៃ​អនុ​បា​ទិន្ន​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត បច្ឆា​ជាត និង​អាហារ។ សេចក្តី​បំប្រួញ។ ដូចយ៉ាង​បទ ដែល​លោក​តម្កល់ទុក​ហើយ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត និង​អាហារ។ សេចក្តី​បំប្រួញ។ ដូចយ៉ាង​បទ ដែល​លោក​តម្កល់ទុក​ហើយ បណ្ឌិត​គប្បី​ចែក​ចុះ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត បច្ឆា​ជាត និង​អាហារ។ បុរេ​ជាត គឺ (បុគ្គល​ឃើញ) នូវ​ពួក​រូប ជា​អនុ​បា​ទិន្ន ដែល​កើតមុន … នូវ​ពួក​សំឡេង … នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង កាល​កុសលា​កុសល​រលត់​ហើយ វិបាក​កើតឡើង ព្រោះ​មាន​កុសលា​កុសល​នោះ​ជា​អារម្មណ៍ រូបាយតនៈ ជា​អនុ​បា​ទិន្ន (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637831002110826211
ទៅកាន់ទំព័រ៖