ព្រះត្រៃបិដក ភាគ ១០៣
ព្រោះនបុរេជាតប្បច្ច័យ មានវារៈ៥ ព្រោះនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ព្រោះនអាសេវនប្បច្ច័យ មានវារៈ៥។
[៨] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកនោឧបាទាខន្ធ ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត២ អាស្រ័យនូវមហាភូត២។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ ពាហិរៈ … អាហារសមុដ្ឋាន … ឧបាទារូប អាស្រ័យនូវពួកមហាភូត មានរដូវជាសមុដ្ឋាន។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ ពាហិរៈ … អាហារសមុដ្ឋាន … មហាភូត៣ក្តី ឧបាទារូបក្តី អាស្រ័យនូវមហាភូត១ មានរដូវជាសមុដ្ឋាន។
[៩] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជានោឧបាទាក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា មហាភូត១ រហូតដល់ពួកអសញ្ញសត្វ ក្នុងនោឧបាទាមូលកៈ មានវារៈ៣ យ៉ាងនេះ។
ID: 637830987106260177
ទៅកាន់ទំព័រ៖