ព្រះត្រៃបិដក ភាគ ១០៣
ផោដ្ឋព្វាយតនៈ …។ បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃឧបាទិន្នកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាអនុបាទិន្ន ជាបច្ច័យនៃឧបាទិន្នកាយនេះ ដោយអត្ថិប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត និងអាហារ។ បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាអនុបាទិន្ន ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដោយអត្ថិប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ បុរេជាត គឺរូបាយតនៈ ជាអនុបាទិន្នក្តី វត្ថុក្តី ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកឧបាទិន្នក្ខន្ធ ដោយអត្ថិប្បច្ច័យ រូបាយតនៈ ជាអនុបាទិន្នក្តី ចក្ខាយតនៈក្តី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាអនុបាទិន្នក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ។
ID: 637831002299651429
ទៅកាន់ទំព័រ៖