ព្រះត្រៃបិដក ភាគ ១០៣
បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធក្តី កពឡិង្ការាហារ ជាអនុបាទិន្នក្តី ជាបច្ច័យនៃឧបាទិន្នកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សហជាត គឺពួកឧបាទិន្នក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺអនុបាទិន្នក្ខន្ធ១ ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ បុរេជាត គឺរូបាយតនៈ ជាអនុបាទិន្នក្តី វត្ថុក្តី ជាបច្ច័យនៃពួកអនុបាទិន្នក្ខន្ធ ដោយអត្ថិប្បច្ច័យ ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកអនុបាទិន្នក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកឧបាទិន្នក្ខន្ធក្តី កពឡិង្ការាហារ ជាអនុបាទិន្នក្តី ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដោយអត្ថិប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយអត្ថិប្បច្ច័យ
ID: 637831002484736494
ទៅកាន់ទំព័រ៖