ព្រះត្រៃបិដក ភាគ ១០៣
ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបុរេជាប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយអាហារប្បច្ច័យ។
[៩៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ៨ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។
[៩៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤។បេ។ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។
ID: 637831003186324879
ទៅកាន់ទំព័រ៖