ព្រះត្រៃបិដក ភាគ ១០៣

 [៩៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២។ អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ​ចុះ។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ ឧបា​ទិន្ន​ទុ​កៈ។


ឧបាទាន​ទុ​កៈ
បដិ​ច្ច​វារៈ


 [៩៨] ឧបាទាន​ធម៌ អាស្រ័យ​នូវ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​កាមុបាទាន អាស្រ័យ​នូវ​ទិ​ដ្ឋុ​បា​ទាន ទិ​ដ្ឋុ​បា​ទាន អាស្រ័យ​នូវ​កាមុបាទាន កាមុបាទាន អាស្រ័យ​នូវ​សីលព្វតុបាទាន សីលព្វតុបាទាន អាស្រ័យ​នូវ​កាមុបាទាន កាមុបាទាន អាស្រ័យ​នូវ​អត្ត​វា​ទុ​បា​ទាន អត្ត​វា​ទុ​បា​ទាន អាស្រ័យ​នូវ​កាមុបាទាន។ នោ​ឧបាទាន​ធម៌ (ធម៌​មិនមែន​ជា​ឧបាទាន(១)) អាស្រ័យ​នូវ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​ឧបាទាន។ ឧបាទាន​ធម៌​ក្តី នោ​ឧបាទាន​ធម៌​ក្តី អាស្រ័យ​នូវ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
(១)អកុសល​ដ៏​សេស ក្រៅពី​ឧបាទាន កុសល និង​វិបាក​ក្នុង​ភូមិ៤ កិរិយា​ព្យា​ក្រឹត​ក្នុង​ភូមិ៣ រូប និព្វាន។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637831003729103067
ទៅកាន់ទំព័រ៖