ព្រះត្រៃបិដក ភាគ ១០៣
គឺកាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវទិដ្ឋុបាទាន កាមុបាទាន…។ បណ្ឌិត គប្បីធ្វើជាចក្កៈទាំងអស់ចុះ។ នោឧបាទានធម៌ អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ១ នូវខន្ធ២ … ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ១ ក្នុងបដិសន្ធិក្ខណៈ នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ឧបាទានធម៌ អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកឧបាទាន អាស្រ័យនូវពួកនោឧបាទានក្ខន្ធ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកឧបាទានក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ១ ខន្ធ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២។ ឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ផង នូវនោឧបាទានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន អាស្រ័យនូវទិដ្ឋុបាទានផង នូវពួកសម្បយុត្តកក្ខន្ធផង។
ID: 637831003931966736
ទៅកាន់ទំព័រ៖