ព្រះត្រៃបិដក ភាគ ១០៣

បណ្ឌិត​គប្បី​ធ្វើ​ជា​ចក្កៈ​ទាំងអស់​ចុះ។ នោ​ឧបាទាន​ធម៌ អាស្រ័យ​នូវ​ឧបាទាន​ធម៌​ផង នូវ​នោ​ឧបាទាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​ឧបាទានក្ខន្ធ១ផង នូវ​ឧបាទាន​ផង នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ឧបាទាន​ផង នូវ​នោ​ឧបាទាន​ផង នូវ​ពួក​មហាភូត​ផង ពួក​នោ​ឧបាទានក្ខន្ធ អាស្រ័យ​នូវ​ឧបាទាន​ផង នូវ​វត្ថុ​ផង។ ឧបាទាន​ធម៌​ក្តី នោ​ឧបាទាន​ធម៌​ក្តី អាស្រ័យ​នូវ​ឧបាទាន​ធម៌​ផង នូវ​នោ​ឧបាទាន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី កាមុបាទាន​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នោ​ឧបាទានក្ខន្ធ១ផង នូវ​ទិ​ដ្ឋុ​បា​ទាន​ផង នូវ​ខន្ធ២ …។ បណ្ឌិត​គប្បី​ធ្វើ​ជា​ចក្កៈ​ចុះ។
 [៩៩] ឧបាទាន​ធម៌ អាស្រ័យ​នូវ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​បញ្ហា​ទាំង៩ បណ្ឌិត​គប្បី​ធ្វើ​ចុះ ឯរូប បណ្ឌិត​គប្បី​ដក​ចោលចេញ។
 [១០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637831004180818964
ទៅកាន់ទំព័រ៖