ព្រះត្រៃបិដក ភាគ ១០៣
[១០១] នោឧបាទានធម៌ អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងអហេតុកប្បដិសន្ធិក្ខណៈ មហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។បេ។ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ របស់ពួកអសញ្ញសត្វ។
[១០២] នោឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទាន។ នោឧបាទានធម៌ អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនោឧបាទានក្ខន្ធ កដត្តារូប អាស្រ័យនូវពួកនោឧបាទានក្ខន្ធ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១ រហូតដល់ពួកអសញ្ញសត្វ។ នោឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ផង នូវនោឧបាទានធម៌ផង
ID: 637831004445148552
ទៅកាន់ទំព័រ៖