ព្រះត្រៃបិដក ភាគ ១០៣

ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទានក្ខន្ធ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន​ផង នូវ​ពួក​មហាភូត​ផង។ … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ។បេ។ ព្រោះ​នឧបនិស្សយ​ប្ប​ច្ច័​យ។
 [១០៣] ឧបាទាន​ធម៌ អាស្រ័យ​នូវ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ក្នុង​អរូប កាមុបាទាន អាស្រ័យ​នូវ​អត្ត​វា​ទុ​បា​ទាន អត្ត​វា​ទុ​បា​ទាន អាស្រ័យ​នូវ​កាមុបាទាន។ នោ​ឧបាទាន​ធម៌ អាស្រ័យ​នូវ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ពួក​ឧបាទាន ក្នុង​អរូប ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន។ សេចក្តី​បំប្រួញ។ បញ្ហា​ទាំង៩ ឧបាទាន​ទាំង២ ក្នុង​អរូប។ សេចក្តី​បំប្រួញ។
 [១០៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣។បេ។ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637831005842192191
ទៅកាន់ទំព័រ៖