ព្រះត្រៃបិដក ភាគ ១០៣
[១០] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ ពាហិរៈ … ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ … មហាភូត២ អាស្រ័យនូវមហាភូត២។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ ពាហិរៈ … ឧតុសមុដ្ឋាន … ឧបាទារូប អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ ពាហិរៈ … មហាភូត៣ក្តី ឧបាទារូបក្តី អាស្រ័យនូវមហាភូត១ មានរដូវជាសមុដ្ឋាន។
[១១] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … មហាភូត១ មានរដូវជាសមុដ្ឋាន…។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពួកមហាភូតខាងក្រៅ… មានអាហារជាសមុដ្ឋាន… មានរដូវជាសមុដ្ឋាន… រូបជីវិតិន្រ្ទិយ អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះឥន្រ្ទិយប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត១…។
ID: 637830987367752497
ទៅកាន់ទំព័រ៖