ព្រះត្រៃបិដក ភាគ ១០៣
ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន ពឹងផ្អែកនឹងទិដ្ឋុបាទានផង នឹងពួកសម្បយុត្តកក្ខន្ធផង ទិដ្ឋុបាទាន ពឹងផ្អែកនឹងកាមុបាទានផង នឹងពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិតគប្បីធ្វើជាចក្កៈចុះ។ កាមុបាទាន ពឹងផ្អែកនឹងទិដ្ឋុបាទានផង នឹងវត្ថុផង។ បណ្ឌិត គប្បីធ្វើជាចក្កៈចុះ។ នោឧបាទានធម៌ ពឹងផ្អែកនឹងឧបាទានធម៌ផង នឹងនោឧបាទានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោឧបាទានក្ខន្ធ១ផង នឹងឧបាទានផង នឹងខន្ធ២ …។ បណ្ឌិត គប្បីធ្វើជាចក្កចុះ។ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកឧបាទានផង នឹងពួកមហាភូតផង ពួកនោឧបាទានក្ខន្ធ ពឹងផ្អែកនឹងពួកឧបាទានផង នឹងវត្ថុផង។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ពឹងផ្អែកនឹងឧបាទានធម៌ផង នឹងនោឧបាទានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី កាមុបាទានក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោឧបាទានក្ខន្ធ១ផង នឹងទិដ្ឋុបាទានផង។ ចក្កៈ។ កាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងទិដ្ឋុបាទានផង នឹងវត្ថុផង។ ចក្កៈ។ … ព្រោះអារម្មណប្បច្ច័យ គឺអាយតនៈ៥ក្តី វត្ថុក្តី បណ្ឌិតគប្បីធ្វើក្នុងអារម្មណប្បច្ច័យ និងក្នុងនោឧបាទានមូលកៈចុះ។
[១០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831006649793903
ទៅកាន់ទំព័រ៖