ព្រះត្រៃបិដក ភាគ ១០៣
[១០៩] នោឧបាទានធម៌ ពឹងផ្អែកនឹងនោឧបាទានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពឹងផ្អែកនឹងនោឧបាទានក្ខន្ធ១ ជាអហេតុកៈ ក្នុងអហេតុកប្បដិសន្ធិក្ខណៈ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ រហូតដល់ពួកអសញ្ញសត្វ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកនោឧបាទានក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។
[១១០] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈដែរ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់ទាំង២យ៉ាងក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
សំសដ្ឋវារៈ
[១១១] ឧបាទានធម៌ ច្រឡំនឹងឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន ច្រឡំនឹងទិដ្ឋុបាទាន ទិដ្ឋុបាទាន ច្រឡំនឹងកាមុបាទាន។ ចក្កៈ។ ប្រស្នាទាំង៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
ID: 637831006929805527
ទៅកាន់ទំព័រ៖