ព្រះត្រៃបិដក ភាគ ១០៣
ជាបច្ច័យនៃឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានហេតុក្តី ពួកនោឧបាទានហេតុក្តី ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានហេតុក្តី ពួកនោឧបាទានហេតុក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានហេតុក្តី ពួកនោឧបាទានហេតុក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[១១៦] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកឧបាទាន ប្រារព្ធនូវពួកឧបាទាន ទើបកើតឡើង។ វារៈ៣ បណ្ឌិតគប្បីប្រារព្ធធ្វើចុះ។ នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន នូវសីល … ធ្វើនូវឧបោសថកម្ម ពិចារណានូវកុសលនោះ ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវកុសលនោះ … ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ … ទោមនស្សកើតឡើង នូវពួកកុសល ដែលសន្សំល្អហើយ ក្នុងកាលមុន … ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ នូវផល …
ID: 637831007724805132
ទៅកាន់ទំព័រ៖