ព្រះត្រៃបិដក ភាគ ១០៣
នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន … អំពីឈាន … នូវចក្ខុ … នូវវត្ថុ … ត្រេកអរ រីករាយ ចំពោះពួកនោឧបាទានក្ខន្ធ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិ…។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយអារម្មណប្បច្ច័យ គឺបុគ្គល នូវទាន … នូវសីល … នូវឧបោសថកម្ម … នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន … អំពីឈាន … នូវចក្ខុ … នូវវត្ថុ … ត្រេកអរ រីករាយ ចំពោះពួកនោឧបាទានក្ខន្ធ ពួកឧបាទានក្ខន្ធក្តី ពួកសម្បយុត្តកក្ខន្ធក្តី ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃឧបាទានធម៌ ដោយអារម្មណប្បច្ច័យ បណ្ឌិតគប្បីប្រារព្ធធ្វើនូវវារៈ៣ចុះ។
[១១៧] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺពួកឧបាទាន ធ្វើនូវពួកឧបាទាន ឲ្យជាទីគោរព ទើបកើតឡើង។ មានវារៈ៣ បានដល់អារម្មណាធិបតិហ្នឹងឯង។ នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យនូវទាន នូវសីល … នូវឧបោសថកម្ម … ក្នុងកាលមុន … ចេញអំពីឈាន ធ្វើនូវឈាន ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ។បេ។
ID: 637831008148185534
ទៅកាន់ទំព័រ៖