ព្រះត្រៃបិដក ភាគ ១០៣
ពួកព្រះអរិយៈ ចេញអំពីមគ្គ (ធ្វើ) នូវមគ្គ ឲ្យជាទីគោរព … នូវផល … ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកនោឧបាទានក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ជានោឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយត្រេកអរ រីករាយ ចំពោះកុសលនោះ រាគៈ ធ្វើនូវពួកខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ…។ ក្នុងកាលមុន … អំពីឈាន … នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកនោឧបាទានក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ជានោឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយអធិបតិប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។
ID: 637831008334953638
ទៅកាន់ទំព័រ៖