ព្រះត្រៃបិដក ភាគ ១០៣
[១២] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ នូវខន្ធ២ … ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត២ អាស្រ័យនូវមហាភូត២ របស់ពួកអសញ្ញសត្វ។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺជាខាងក្រៅ … មានអាហារជាសមុដ្ឋាន … មានរដូវជាសមុដ្ឋាន … កដត្តារូប ជាឧបាទា អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត៣ អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ជាឧបាទា និងឧបាទារូប អាស្រ័យនូវពួកមហាភូត។
[១៣] នោឧបាទាធម៌ អាស្រ័យនូវឧបាទាធម៌ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ មានវារៈ៥។ … ព្រោះនសម្បយុត្តប្បច្ច័យ មានវារៈ៣។
[១៤] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ជានោឧបាទា ក្នុងអរូប នូវខន្ធ២… ពាហិរៈ…
ID: 637830987634777742
ទៅកាន់ទំព័រ៖