ព្រះត្រៃបិដក ភាគ ១០៣
អារម្មណាធិបតិ គឺបុគ្គល នូវទាន …នូវសីល …នូវឧបោសថកម្ម … ក្នុងកាលមុន …អំពីឈាន … នូវចក្ខុ …នូវវត្ថុ … ធ្វើនូវពួកនោឧបាទានក្ខន្ធ ឲ្យជាទីគោរព ត្រេកអរ រីករាយ ពួកឧបាទានក្តី សម្បយុត្តកក្ខន្ធក្តី ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។ សហជាតាធិបតិ គឺអធិបតិធម៌ ជានោឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃឧបាទានធម៌ ដោយអធិបតិប្បច្ច័យ គឺមានវារៈ៣។ ឯអារម្មណាធិបតិ បណ្ឌិតគប្បីប្រារព្ធធ្វើនូវវារៈ៣ ឲ្យនៅជាអារម្មណាធិបតិដដែល។
[១១៨] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបាទានមុនៗ ជាបច្ច័យនៃពួកឧបាទានក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានមុនៗ ជាបច្ច័យនៃពួកនោឧបាទានក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ឧបាទានធម៌ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានមុនៗ ជាបច្ច័យនៃពួកឧបាទាន និងពួកសម្បយុត្តកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។
ID: 637831008551849126
ទៅកាន់ទំព័រ៖