ព្រះត្រៃបិដក ភាគ ១០៣

នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នោ​ឧបា​ទា​នក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​នោ​ឧបា​ទា​នក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ជា​បច្ច័យ​នៃ​គោត្រភូ និង​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នោ​ឧបា​ទា​នក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ឧបា​ទា​នក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌​ផង នៃ​នោ​ឧបាទាន​ធម៌​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នោ​ឧបា​ទា​នក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន និង​ពួក​សម្បយុត្ត​កក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ឧបាទាន​ធម៌​ក្តី នោ​ឧបាទាន​ធម៌​ក្តី ជា​បច្ច័យ នៃ​ឧបាទាន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទាន​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី មុនៗ ជា​បច្ច័យ​នៃ​ពួក​ឧបា​ទា​នក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637831008756264501
ទៅកាន់ទំព័រ៖