ព្រះត្រៃបិដក ភាគ ១០៣

ពួក​ឧបាទាន​ក្តី សម្បយុត្ត​កក្ខន្ធ​ក្តី មុនៗ ជា​បច្ច័យ​នៃ​ពួក​នោ​ឧបា​ទា​នក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ឧបាទាន​ក្តី សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ឧបាទាន​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី មុនៗ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន និង​ពួក​សម្បយុត្ត​កក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​ដូចគ្នានឹង​បច្ចយ​វារៈ​ដែរ។
 [១១៩] ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​ឧបាទាន ជា​បច្ច័យ​នៃ​ពួក​ឧបាទាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637831008986567801
ទៅកាន់ទំព័រ៖