ព្រះត្រៃបិដក ភាគ ១០៣

ហើយ​ឲ្យ​នូវ​ទាន។បេ។ ញ៉ាំង​សមាបត្តិ​ឲ្យ​កើតឡើង តម្លើង​មានះ ប្រកាន់ទិដ្ឋិ នូវ​សីល។បេ។ នូវ​បញ្ញា … នូវ​រាគៈ។បេ។ នូវ​សេចក្តី​ប្រាថ្នា … អាស្រ័យ​នូវ​សេនាសនៈ ហើយ​លួច​យក​នូវ​ទ្រព្យ ដែលគេ​មិនបាន​ឲ្យ កុហក … នូវ​ពាក្យ​ញុះញង់ … ឲ្យ​នូវ​ទាន។បេ។ ញ៉ាំង​សមាបត្តិ​ឲ្យ​កើតឡើង តម្លើង​មានះ ប្រកាន់ទិដ្ឋិ អាស្រ័យ​នូវ​សីល … នូវ​រាគៈ … នូវ​សេចក្តី​ប្រាថ្នា … អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា តម្លើង​មានះ ប្រកាន់ទិដ្ឋិ នូវ​សីល។បេ។ អាស្រ័យ​នូវ​សេនាសនៈ នូវ​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ … កុហក … នូវ​ពាក្យ​ញុះញង់ នូវ​ពាក្យ​អាក្រក់ … នូវ​ពាក្យ​រោយរាយ … នូវ​ទីត … នូវ​ការ​ឆក់​យកទ្រព្យគេ … នូវ​ការ​ប្លន់​យក​ទ្រព្យ​ក្នុង​ផ្ទះ​មួយ … ត្រង់​ផ្លូវជួប​គ្នា … នូវ​ប្រពន្ធ​អ្នកដទៃ … នូវ​ការ​សម្លាប់​អ្នកស្រុក … នូវ​ការ​សម្លាប់​អ្នក​និគម … សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​តម្លើង​មានះ
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637831009171640365
ទៅកាន់ទំព័រ៖