ព្រះត្រៃបិដក ភាគ ១០៣
ប្រកាន់ទិដ្ឋិ នូវសីល។បេ។ អាស្រ័យនូវសេនាសនៈ ហើយលួចយកនូវទ្រព្យ ដែលគេមិនបានឲ្យ កុហក … នូវពាក្យញុះញង់ … នូវពាក្យអាក្រក់ … នូវពាក្យរោយរាយ… នូវទីត … នូវការឆក់យកទ្រព្យគេ … នូវការប្លន់យកទ្រព្យក្នុងផ្ទះមួយ … ត្រង់ផ្លូវជួបគ្នា … នូវប្រពន្ធអ្នកដទៃ … នូវការសម្លាប់អ្នកស្រុក … នូវការសម្លាប់អ្នកនិគម … សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃពួកឧបាទានផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយឧបនិស្សយប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃឧបាទានធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ មានវារៈ៣។
[១២០] នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ … នូវវត្ថុ … ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃនោឧបាទានក្ខន្ធ ដោយបុរេជាតប្បច្ច័យ។
ID: 637831009393158202
ទៅកាន់ទំព័រ៖