ព្រះត្រៃបិដក ភាគ ១០៣

 [១២៤] នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ កព​ឡិង្កា​រា​ហារ​តែ១គត់។ … ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ រូប​ជីវិតិន្រ្ទិយ​តែ១។ … ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [១២៥] ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​មគ្គ​ប្ប​ច្ច័​យ គឺ​ពួក​អង្គ​មគ្គ ជា​ឧបាទាន ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កឧបាទាន ដោយ​មគ្គ​ប្ប​ច្ច័​យ។ បញ្ហា៩ បណ្ឌិត​គប្បី​ធ្វើ​ដោយហេតុនេះ​ចុះ។ … ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១២៦] ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ឧបាទាន ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ឧបាទាន ដែល​កើត​ក្រោយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637831010065418791
ទៅកាន់ទំព័រ៖