ព្រះត្រៃបិដក ភាគ ១០៣

នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌​ផង នៃ​នោ​ឧបាទាន​ធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ឧបាទាន​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឧបាទាន​ធម៌​ក្តី នោ​ឧបាទាន​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ឧបាទាន​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ឧបាទាន​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [១២៧] ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​ទិ​ដ្ឋុ​បា​ទាន ជា​បច្ច័យ​នៃ​កាមុបាទាន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ចក្កៈ។ ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ឧបាទាន ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637831010311620188
ទៅកាន់ទំព័រ៖