ព្រះត្រៃបិដក ភាគ ១០៣

ឯបច្ឆា​ជាត គឺ​ពួក​ឧបាទាន ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌​ផង នៃ​នោ​ឧបាទាន​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សេចក្តី​បំប្រួញ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត ដូចគ្នានឹង​សហជាត​ប្ប​ច្ច័​យដែរ ឯបុរេ​ជាត ដូចគ្នានឹង​បុរេ​ជាត​ប្ប​ច្ច័​យដែរ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌​ផង នៃ​នោ​ឧបាទាន​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សេចក្តី​បំប្រួញ។ សហជាត ដូចគ្នានឹង​សហជាត​ប្ប​ច្ច័​យដែរ បុរេ​ជាត ដូចគ្នានឹង​បុរេ​ជាត​ប្ប​ច្ច័​យដែរ បណ្ឌិត គប្បី​ចែក​ចុះ។ ឧបាទាន​ធម៌​ក្តី នោ​ឧបាទាន​ធម៌​ក្តី ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ទិ​ដ្ឋុ​បា​ទាន​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​កាមុបាទាន ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637831010492477257
ទៅកាន់ទំព័រ៖