ព្រះត្រៃបិដក ភាគ ១០៣

ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៣២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ​ចុះ។ … ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ ឧបាទាន​ទុ​កៈ។


ឧបា​ទា​នីយ​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៣៣] ឧបា​ទា​នី​យធម៌(១) (ធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន) អាស្រ័យ​នូវ​ឧបា​ទា​នី​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ឧបា​ទា​នី​យក្ខ​ន្ធ១ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១…។
លោកិយ​ទុ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ធ្វើ (ឧបា​ទា​នីយ​ទុ​កៈ) យ៉ាងនោះ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ប្លែកៗគ្នា​ទេ។
(១) កុសល អកុសល វិបាក កិរិយា​ព្យា​ក្រឹត​ក្នុង​ភូមិ៣ និង​រូប​ទាំងអស់
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637831011904838381
ទៅកាន់ទំព័រ៖