ព្រះត្រៃបិដក ភាគ ១០៣

គឺ​សម្បយុត្ត​កចេតនា អាស្រ័យ​នូវ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ ពា​ហិ​រៈ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន​…។ ឧបាទាន​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សម្បយុត្ត​កចេតនា អាស្រ័យ​នូវ​លោភៈ ដែល​ប្រាសចាក​ទិដ្ឋិ។ ឧបាទាន​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នូវ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សម្បយុត្ត​កចេតនា អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង។ សេចក្តី​បំប្រួញ។
 [១៤១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់​ទាំងពីរ​យ៉ាង ក្រៅ​នេះ បណ្ឌិត​គប្បី​ធ្វើ​ចុះ ឯសហជាត​វារៈ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637831014212598318
ទៅកាន់ទំព័រ៖