ព្រះត្រៃបិដក ភាគ ១០៣
[១៤៨] ឧបាទានវិប្បយុត្តធម៌ ច្រឡំនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[១៤៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។
ការរាប់ទាំង២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
បញ្ហាវារៈ
[១៥០] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ពួកហេតុដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃលោភៈ ដែលប្រាសចាកទិដ្ឋិផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ
ID: 637831015532330708
ទៅកាន់ទំព័រ៖