ព្រះត្រៃបិដក ភាគ ១០៣

អធិបតិ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​លោភៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ឧបាទាន​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​វិប្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) នូវ​ទាន … នូវ​សីល។បេ។ ចេញ​អំពី​ឈាន ហើយ​ធ្វើ​នូវ​ឈាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ត្រេកអរ រីករាយ រាគៈ ដែល​ប្រាសចាក​ទិដ្ឋិ ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។បេ។ ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ។បេ។ ជា​បច្ច័យ​នៃ​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​ត្ថុ … ធ្វើ​នូវ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នូវ​លោភៈ​ផង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ដែល​ប្រាសចាក​ទិដ្ឋិ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។បេ។ ឯសហជាតា​ធិប​តិ គឺ​ឧបាទាន​វិ​ប្ប​យុត្តា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ឧបាទាន​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​សម្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) ឲ្យ​នូវ​ទាន។បេ។ អំពី​ឈាន … នូវ​ចក្ខុ … នូវ​វត្ថុ … ធ្វើ​នូវ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637831156269098111
ទៅកាន់ទំព័រ៖