ព្រះត្រៃបិដក ភាគ ១០៣
ខន្ធ៣ក្តី ពួកឧបាទានក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន នូវខន្ធ២…។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង នូវធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន អាស្រ័យនូវទិដ្ឋុបាទានផង នូវពួកសម្បយុត្តកក្ខន្ធផង។ ចក្កៈ។ ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង នូវធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផង នូវពួកឧបាទានផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានផង នូវពួកមហាភូតផង។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក្តី ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង នូវធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី កាមុបាទានក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផង នូវទិដ្ឋុបាទានផង នូវខន្ធ២…។ ចក្ក។
ID: 637831161084890665
ទៅកាន់ទំព័រ៖