ព្រះត្រៃបិដក ភាគ ១០៣
[១៨៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។
[១៨៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើផងចុះ។
ចប់ ឧបាទានឧបាទានសម្បយុត្តទុកៈ។
ឧបាទានវិប្បយុត្តឧបាទានិយទុកៈ
បដិច្ចវារៈ
[១៨៥] ឧបាទានវិប្បយុត្តឧបាទានិយធម៌ (ធម៌ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន) អាស្រ័យនូវឧបាទានវិប្បយុត្តឧបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តឧបាទានិយក្ខន្ធ១ នូវខន្ធ២ … ក្នុងបដិសន្ធិក្ខណៈ។បេ។ មហាភូត១ …
ID: 637831164475404627
ទៅកាន់ទំព័រ៖