ព្រះត្រៃបិដក ភាគ ១០៣
[១៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។ ទុកៈនេះ ដូចគ្នានឹងលោកិយទុកៈ ក្នុងចូឡន្តរទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។
ចប់ ឧបាទានវិប្បយុត្តឧបាទានិយទុកៈ។
កិលេសទុកៈ
បដិច្ចវារៈ
[១៨៧] កិលេសធម៌ អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ទិដ្ឋិ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ មានះ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ មានះ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវទោសៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវទោសៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវវិចិកិច្ឆា
ID: 637831165034120727
ទៅកាន់ទំព័រ៖