ព្រះត្រៃបិដក ភាគ ១០៣
ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់២យ៉ាងក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
បច្ចយវារៈ
[១៩៤] កិលេសធម៌ ពឹងផ្អែកនឹងកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោកិលេសធម៌ ពឹងផ្អែកនឹងនោកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងនោកិលេសក្ខន្ធ១ រហូតដល់ពួកមហាភូតខាងក្នុង ពួកនោកិលេសក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ កិលេសធម៌ ពឹងផ្អែកនឹងនោកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកកិលេស ពឹងផ្អែកនឹងពួកនោកិលេសក្ខន្ធ ពួកកិលេស ពឹងផ្អែកនឹងវត្ថុ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ពឹងផ្អែកនឹងនោកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកកិលេសក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោកិលេសក្ខន្ធ១ នឹងខន្ធ២ …
ID: 637831166579719111
ទៅកាន់ទំព័រ៖