ព្រះត្រៃបិដក ភាគ ១០៣

គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ពឹងផ្អែក​នឹង​វិចិកិច្ឆា​ផង នឹង​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នឹង​វត្ថុ​ផង មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ឧទ្ធច្ចៈ​ផង នឹង​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នឹង​វត្ថុ​ផង។ សេចក្តី​បំប្រួញ។
 [១៩៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯការរាប់២យ៉ាង​ក្រៅពី​នេះ​ក្តី និស្សយ​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

សំសដ្ឋ​វារៈ


 [១៩៨] កិលេស​ធម៌ ច្រឡំ​នឹង​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ ច្រឡំ​នឹង​លោភៈ។ ចង​ជា​ចក្កៈ​ចុះ។ បញ្ហា​ទាំង៩ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
 [១៩៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២០០] កិលេស​ធម៌ ច្រឡំ​នឹង​កិលេស​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​នហេ​តុ​ប្ប​ញ្ហា៤យ៉ាង បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637831167424050648
ទៅកាន់ទំព័រ៖