ព្រះត្រៃបិដក ភាគ ១០៣
សំសដ្ឋវារៈ
[២៥] នោឧបាទាធម៌ ច្រឡំនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ជានោឧបាទា ខន្ធ២ ច្រឡំនឹងខន្ធ២ ក្នុងខណៈនៃបដិសន្ធិ។បេ។ សេចក្តីបំប្រួញ។
[២៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[២៧] នោឧបាទាធម៌ ច្រឡំនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ជានោឧបាទា នឹងខន្ធ២ … ក្នុងអហេតុកប្បដិសន្ធិក្ខណៈ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សេចក្តីបំប្រួញ។
[២៨] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។
ការរាប់ទាំង២យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
ID: 637830989668190993
ទៅកាន់ទំព័រ៖