ព្រះត្រៃបិដក ភាគ ១០៣
[២១៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។
[២១៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើផងចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ កិលេសទុកៈ។
សង្កិលេសិកទុកៈ
បដិច្ចវារៈ
[២១៨] សង្កិលេសិកធម៌
(១) អាស្រ័យនូវសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
លោកិយទុកៈ យ៉ាងណា (សង្កិលេសិកទុកៈ) បណ្ឌិត គប្បីធ្វើយ៉ាងនោះដែរ មិនមានការធ្វើផ្សេងៗគ្នាទេ។
(១) គឺធម៌ដែលគួរដើម្បីដល់នូវសេចក្តីសៅហ្មង (ពួកកិលេសទាំងអស់)។
ID: 637831172496377927
ទៅកាន់ទំព័រ៖